អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងកិច្ចប្រជុំប្រចាំឆមាសទី១ ២០២១ តាមប្រព័ន្ធ Video Conference
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
នៅក្នុងឱកាសនោះ ក៏មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងារក្នុងខែមិថុនា ឆមាសទី១ ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា៕